ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយដោយចិត្ត ចិត្តនុ៎ះ របស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញបានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញបានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ កាលបើព្រះចន្ទិកាបុត្តដ៏មានអាយុ ពោលយ៉ាងនេះហើយ ព្រះសារីបុត្តដ៏មានអាយុ ក៏ពោលទៅនឹងព្រះចន្ទិកាបុត្តដ៏មានអាយុដូច្នេះថា ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តមិនសំដែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះទេថា ម្នាលអាវុសោទាំងឡាយ វេលាណា ចិត្តដែលភិក្ខុចំរើនល្អហើយ ដោយចិត្ត ចិត្តនុ៎ះរបស់ភិក្ខុនោះ គួរដើម្បីព្យាករថា ភិក្ខុនោះ រមែងដឹងច្បាស់ថា ជាតិរបស់អាត្មាអញអស់ហើយ មគ្គព្រហ្មចរិយៈ អាត្មាអញ បានប្រព្រឹត្តរួចហើយ សោឡសកិច្ច អាត្មាអញ បានធ្វើស្រេចហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ ម្នាលអាវុសោចន្ទិកាបុត្ត ទេវទត្តបានតែសំដែងធម៌ដល់ភិក្ខុទាំងឡាយ យ៉ាងនេះទេ