​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេលា​ណា​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ ​ចិត្ត​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​គួរ​ដើម្បី​ព្យាករ​ថា​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ព្រះ​ចន្ទិ​កា​បុត្ត​ដ៏​មាន​អាយុ​ ​ហៅ​ភិក្ខុ​ទាំងឡាយ​មក​ ​ជា​គំរប់​ពីរ​ដង​ទៀត​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ទេវទត្ត​សំដែងធម៌​ដល់​ភិក្ខុ​ទាំងឡាយ​ ​យ៉ាងនេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេលា​ណា​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយដោយ​ចិត្ត​ ​ចិត្ត​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​គួរ​ដើម្បី​ព្យាករ​ថា​ ​ភិក្ខុ​នោះ​ ​រមែង​ដឹង​ច្បាស់​ថា​ ​ជាតិ​របស់​អាត្មាអញ​អស់ហើយ​ ​មគ្គ​ព្រហ្មចរិយៈ​ ​អាត្មាអញ​ ​បាន​ប្រព្រឹត្ត​រួចហើយ​ ​សោឡស​កិច្ច​ ​អាត្មាអញ​បាន​ធ្វើ​ស្រេចហើយ​ ​មគ្គ​ភាវនា​កិច្ច​ដទៃ​ប្រព្រឹត្តទៅ​ ​ដើម្បី​សោឡស​កិច្ច​នេះ​ទៀត​ ​មិន​មាន​ឡើយ​។​ ​ព្រះ​សារីបុត្ត​ដ៏​មាន​អាយុ​ ​ពោល​ទៅ​នឹង​ព្រះ​ចន្ទិ​កា​បុត្ត​ដ៏​មាន​អាយុ​ ​ជា​គំរប់​ពីរ​ដង​ទៀត​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ចិន្ទកា​បុត្ត​ ​ទេវទត្ត​មិន​សំដែងធម៌​ ​ដល់​ភិក្ខុ​ទាំងឡាយ​យ៉ាងនេះ​ទេ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​វេលា​ណា​ ​ចិត្ត​ដែល​ភិក្ខុ​ចំរើន​ល្អ​ហើយ​ ​ដោយចិត្ត​ ​ចិត្ត​នុ៎ះ​ ​របស់​ភិក្ខុ​នោះ​ ​
ថយ | ទំព័រទី ៩៧ | បន្ទាប់