​មហាវគ្គ​ ​ទី៤​


 [​៣២​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុ​បុព្វ​វិហារ​ ​(​ធម៌​ជា​គ្រឿង​នៅ​តាមលំដាប់​)​ ​នេះ​ ​មាន​ ​៩​ ​យ៉ាង​។​ ​អនុ​បុព្វ​វិហារ​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​។​ ​គឺ​បឋមជ្ឈាន​ ​១​ ​ទុតិយជ្ឈាន​ ​១​ ​តតិយជ្ឈាន​ ​១​ ​ចតុត្ថជ្ឈាន​ ​១​ ​អាកាសានញ្ចាយតន​ជ្ឈាន​ ​១​ ​វិ​ញ្ញាណ​ញ្ចា​យតន​ជ្ឈាន​ ​១​ ​អា​កិ​ញ្ចញ្ញា​យតន​ជ្ឈាន​ ​១​ ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​១​ ​សញ្ញា​វេទយិត​និរោធ​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុ​បុព្វ​វិហារ​ ​មាន​ ​៩​ ​យ៉ាងនេះ​ឯង​។​
 [​៣៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​អនុ​បុព្វ​វិហារ​សមាបត្តិ​ ​៩​ ​យ៉ាង​ ​នេះ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្ដាប់​នូវ​អនុ​បុព្វ​វិហារ​សមាបត្តិ​នោះ​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អនុ​បុព្វ​វិហារ​សមាបត្តិ​ ​៩​ ​យ៉ាង​ ​តើ​ដូចម្ដេច​ខ្លះ​។​ ​តថាគត​ពោល​ថា​ ​កាម​ទាំងឡាយ​រលត់​ទៅ​ក្នុង​ទីណា​ ​មួយទៀត​ ​ជន​ទាំងឡាយ​ណា​ ​បាន​រំលត់​អស់ហើយ​ ​នូវ​កាម​ទាំងឡាយ​ ​អ្នក​ដ៏​មាន​អាយុ​ទាំងនោះ​ ​ឈ្មោះថា​ ​អ្នក​មិន​មាន​សេចក្ដីស្រេកឃ្លាន​ ​អ្នក​រំលត់ទុក្ខ​ ​បាន​ឆ្លង​នូវ​កាម​ទាំងឡាយ​ ​បាន​ដល់​នូវ​ត្រើយ​ ​ដោយ​អង្គ​នៃ​ឈាន​នោះ​ដោយពិត​។​ ​
ថយ | ទំព័រទី ១១៥ | បន្ទាប់