​បណ្ណា​សកា​សង្គហិ​ត​វគ្គ​
​ខេម​វគ្គ​ ​ទី១​


 [​៥២​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​សេចក្ដី​ក្សេម​ ​សេចក្ដី​ក្សេម​ ​ដូច្នេះ​ ​ម្នាល​អាវុសោ​ ​សេចក្ដី​ក្សេម​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​តើ​ដោយហេតុ​ប៉ុន្មាន​។​ ​ម្នាល​អាវុសោ​ ​ភិក្ខុ​ក្នុង​សាសនា​នេះ​ ​ស្ងាត់​ចាក​កាម​ទាំងឡាយ​។​បេ​។​ ​បាន​ដល់​នូវ​បឋមជ្ឈាន​ ​ម្នាល​អាវុសោ​ ​សេចក្ដី​ក្សេម​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ហើយ​ ​ដោយ​បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​បេ​។​ ​ម្នាល​អាវុសោ​ ​មួយទៀត​ ​ភិក្ខុ​បាន​ដល់​នូវ​សញ្ញា​វេទយិត​និរោធ​ ​ព្រោះ​កន្លង​នូវ​នេវ​សញ្ញា​នា​សញ្ញា​យតន​ជ្ឈាន​ ​ដោយ​ប្រការ​ទាំងពួង​ ​អាសវៈ​ទាំងឡាយ​ ​របស់​ភិក្ខុ​នោះ​ ​ក៏​អស់រលីង​ទៅ​ ​ព្រោះ​ឃើញ​ដោយ​បញ្ញា​ ​ម្នាល​អាវុសោ​ ​សេចក្ដី​ក្សេម​ ​ដែល​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​សំដែង​ហើយ​ ​ដោយ​និប្បរិយាយ​ ​ត្រឹម​ប៉ុណ្ណេះ​ឯង​។​
 [​៥៣​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​បុគ្គល​ដល់​នូវ​សេចក្ដី​ក្សេម​ ​ដល់​នូវ​សេចក្ដី​ក្សេម​ ​ដូច្នេះ​។​បេ​។​
 [​៥៤​]​ ​ម្នាល​អាវុសោ​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ថា​ ​អមតៈ​ ​អមតៈ​ ​ដូច្នេះ​។​បេ​។​
ថយ | ទំព័រទី ២១១ | បន្ទាប់