​[​៧៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​គួរ​ចំរើន​នូវ​ធម៌​ ​៩​ ​យ៉ាងនេះ​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់រលីង​ទៅ​ ​ដើម្បី​លះ​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​សូន្យ​ទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​រលត់​ ​ដើម្បី​លះបង់​ ​ដើម្បី​រលាស់ចោល​នូវ​រាគៈ​។​ ​ភិក្ខុ​គួរ​ចំរើន​ធម៌​ ​៩​ ​យ៉ាងនេះ​ ​ដើម្បី​ដឹង​ច្បាស់​ ​ដើម្បី​កំណត់​ដឹង​ ​ដើម្បី​អស់រលីង​ទៅ​ ​ដើម្បី​លះ​ ​ដើម្បី​អស់​ទៅ​ ​ដើម្បី​សូន្យ​ទៅ​ ​ដើម្បី​នឿយណាយ​ ​ដើម្បី​រលត់​ ​ដើម្បី​លះបង់​ ​ដើម្បី​រលាស់ចោល​ ​នូវ​ទោសៈ​ ​មោហៈ​ ​កោ​ធៈ​ ​ឧបនាហៈ​ ​មក្ខៈ​ ​ប​លា​សៈ​ ​ឥស្សា​ ​មច្ឆរិយៈ​ ​មាយា​ ​សា​ថេយ្យៈ​ ​ថម្ភៈ​ ​សា​រម្ភៈ​ ​មានៈ​ ​អតិ​មានៈ​ ​មទៈ​ ​បមា​ទៈ​។​ ​លុះ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ ​ទ្រង់​ត្រាស់​ព្រះ​សូត្រ​នេះ​ចប់ហើយ​។​ ​ភិក្ខុ​ទាំងនោះ​ ​ក៏​ពេញចិត្ត​ ​ត្រេកអរ​នឹង​ភាសិត​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​។​

​ចប់​ ​នវក​និបាត​។​

ថយ | ទំព័រទី ២៣០