ម្នាលភិក្ខុទាំងឡាយ អវិប្បដិសារៈ របស់បុគ្គលមានសីល បរិបូណ៌ដោយសីល រមែងបរិបូណ៌ដោយឧបនិស្ស័យ កាលបើអវិប្បដិសារៈមានហើយ បាមុជ្ជៈរបស់បុគ្គលបរិបូណ៌ដោយអវិប្បដិសារៈ រមែងបរិបូណ៌ដោយឧបនិស្ស័យ។បេ។ វិមុត្តិញ្ញាណទស្សនៈ ក៏យ៉ាងនោះដែរ។
[៤] ក្នុងទីនោះឯង ព្រះសារីបុត្រដ៏មានអាយុ មានថេរវាចានឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោទាំងឡាយ អវិប្បដិសារៈរបស់បុគ្គលទ្រុស្តសីល វិបត្តិចាកសីល រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើអវិប្បដិសារៈមិនមានហើយ បាមុជ្ជៈរបស់បុគ្គលវិបត្តិចាកអវិប្បដិសារៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបាមុជ្ជៈ មិនមានហើយ បីតិ របស់បុគ្គលវិបត្តិចាកបាមុជ្ជៈ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបីតិ មិនមានហើយ បស្សទ្ធិរបស់បុគ្គលវិបត្តិចាកបីតិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើបស្សទ្ធិ មិនមានហើយ សុខៈរបស់បុគ្គលវិបត្តិចាកបស្សទ្ធិ រមែងសាបសូន្យ ចាកឧបនិស្ស័យ កាលបើសុខៈ មិនមានហើយ