ម្នាលអាវុសោទាំងឡាយ បើជាលោភៈ មិនគ្របសង្កត់ភិក្ខុនោះទេ ទោសៈ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនគ្របសង្កត់ទេ ភិក្ខុនោះ អ្នកទាំងឡាយ គប្បីដឹងយ៉ាងនេះថា លោភៈ មិនមានដល់បុគ្គលដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់យ៉ាងនោះដែរ ហេតុដូច្នោះ បានជាលោភៈមិនគ្របសង្កត់លោកដ៏មានអាយុនេះ។ ទោសៈ មិនមានដល់បុគ្គល ដែលដឹងច្បាស់ យ៉ាងណា លោកដ៏មានអាយុនេះ ក៏ដឹងច្បាស់ យ៉ាងនោះដែរ មោហៈ កោធៈ ឧបនាហៈ មក្ខៈ បលាសៈ មច្ឆរិយៈ ឥស្សាដ៏លាមក ឥច្ឆាដ៏លាមក មិនមាន ហេតុដូច្នោះ បានជាឥច្ឆាដ៏លាមក មិនគ្របសង្កត់លោកដ៏មានអាយុនេះបានឡើយ។ ម្នាលអាវុសោទាំងឡាយ ដូចជាបុរសស្តុកស្តម្ភមែន ហើយនិយាយថា អ្នកស្តុកស្តម្ភ អ្នកមានទ្រព្យមែន ហើយនិយាយថា អ្នកមានទ្រព្យ អ្នកមានភោគៈមែន ហើយនិយាយថា អ្នកមានភោគៈ កាលបើកិច្ចដែលត្រូវធ្វើដោយទ្រព្យណាមួយ កើតឡើងហើយ បុរសនោះ ក៏អាចប្រមូលមកនូវទ្រព្យក្តី