ធម៌ទាំង ១០ គឺអ្វី។ គឺអកុសលកម្មបថទាំង ១០។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុនឿយណាយ ដោយប្រពៃ ធុញទ្រាន់ ដោយប្រពៃ រួចស្រឡះ ដោយប្រពៃ ឃើញនូវទីបំផុតដោយប្រពៃ ត្រាស់ដឹងនូវប្រយោជន៍ ដោយប្រពៃ ក្នុងធម៌ទាំង ១០ នេះឯង រមែងធ្វើនូវទីបំផុតនៃទុក្ខ ក្នុងបច្ចុប្បន្នបាន។ ពាក្យណា ដែលតថាគតពោលថា បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០ ដូច្នេះ ពាក្យនុ៎ះ តថាគតពោលហើយ ព្រោះអាស្រ័យហេតុនេះ។
[២៨] សម័យមួយ ព្រះដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវន ទៀបក្រុងកជង្គលា។ គ្រានោះ ពួកជង្គលឧបាសក (ឧបាសកអ្នកនៅក្នុងក្រុងកជង្គលា) ជាច្រើនគ្នា បានចូលទៅរកកជង្គលាភិក្ខុនី (ភិក្ខុនីនៅក្នុងក្រុងកជង្គលា) លុះចូលទៅដល់ ថ្វាយបង្គំកជង្គលាភិក្ខុនីហើយ អង្គុយក្នុងទីសមគួរ។ លុះពួកកជង្គលាឧបាសក អង្គុយក្នុងទីសមគួរហើយ ក៏ពោលទៅនឹងកជង្គលាភិក្ខុនីថា បពិត្រនាងម្ចាស់ ពាក្យដែលព្រះមានព្រះភាគ ទ្រង់ត្រាស់ក្នុងមហាបញ្ហាថា បញ្ហា១ ឧទ្ទេស១