វេយ្យាករណ៍១ បញ្ហា២ ឧទ្ទេស២ វេយ្យាករណ៍២ បញ្ហា៣ ឧទ្ទេស៣ វេយ្យាករណ៍៣ បញ្ហា៤ ឧទ្ទេស៤ វេយ្យាករណ៍៤ បញ្ហា៥ ឧទ្ទេស៥ វេយ្យាករណ៍៥ បញ្ហា៦ ឧទ្ទេស៦ វេយ្យាករណ៍៦ បញ្ហា៧ ឧទ្ទេស៧ វេយ្យាករណ៍៧ បញ្ហា៨ ឧទ្ទេស៨ វេយ្យាករណ៍៨ បញ្ហា៩ ឧទ្ទេស៩ វេយ្យាករណ៍៩ បញ្ហា១០ ឧទ្ទេស១០ វេយ្យាករណ៍១០។ បពិត្រនាងម្ចាស់ សេចក្តីនៃពាក្យដែលព្រះដ៏មានព្រះភាគ ទ្រង់សំដែង ដោយបំប្រួញនេះ តើគួរយល់ដោយពិស្តារ ដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពាក្យនុ៎ះ អាត្មាមិនបានស្តាប់ ក្នុងទីចំពោះព្រះភក្រ្ត មិនបានត្រងត្រាប់ ក្នុងទីចំពោះព្រះភក្រ្ត នៃព្រះដ៏មានព្រះភាគទេ ទាំងមិនបានស្តាប់ ក្នុងទីចំពោះមុខ មិនបានត្រងត្រាប់ ក្នុងទីចំពោះមុខពួកភិក្ខុអ្នកអប់រំចិត្តទេ
