ក្រាបទូលព្រះដ៏មានព្រះភាគ តាមទំនងពាក្យ ដែលខ្លួនបានសំណេះសំណាល ជាមួយនឹងកជង្គលាភិក្ខុនី ដោយសព្វគ្រប់។ (ព្រះដ៏មានព្រះភាគ ទ្រង់ត្រាស់ថា) ម្នាលគហបតីទាំងឡាយ ល្អហើយ ល្អហើយ ម្នាលគហបតីទាំងឡាយ កជង្គលាភិក្ខុនី ជាអ្នកប្រាជ្ញ ម្នាលគហបតីទាំងឡាយ កជង្គលាភិក្ខុនី ជាមនុស្សមានប្រាជ្ញាច្រើនមែន ម្នាលគហបតីទាំងឡាយ ប្រសិនបើអ្នកទាំងឡាយ ចូលមករកតថាគត ហើយសួរនូវសេចក្តីនុ៎ះ តថាគតក៏ដោះស្រាយសេចក្តីនោះ យ៉ាងនោះ ដូចជាកជង្គលាភិក្ខុនី ដែលដោះស្រាយដែរ។ នុ៎ះជាសេចក្តីនៃបញ្ហានោះ អ្នកទាំងឡាយ ត្រូវចាំទុកនូវសេចក្តីនោះ យ៉ាងនេះចុះ។
[២៩] ម្នាលភិក្ខុទាំងឡាយ ជនអ្នកនៅក្នុងកាសីជនបទ និងកោសលជនបទ កំណត់ត្រឹមណា ដែនរបស់ស្តេចបសេនទិកោសល កំណត់ត្រឹមណា ស្តេចបសេនទិកោសល ប្រាកដថា ជាអ្នកប្រសើរក្នុងដែននោះ (កំណត់ត្រឹមណោះ)។
[២៩] ម្នាលភិក្ខុទាំងឡាយ ជនអ្នកនៅក្នុងកាសីជនបទ និងកោសលជនបទ កំណត់ត្រឹមណា ដែនរបស់ស្តេចបសេនទិកោសល កំណត់ត្រឹមណា ស្តេចបសេនទិកោសល ប្រាកដថា ជាអ្នកប្រសើរក្នុងដែននោះ (កំណត់ត្រឹមណោះ)។
