បុគ្គល​ពួក​មួយ​ ​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​មាន​ ​ប្រមាណ​ច្រើន​ ​មាន​សម្បុរ​ល្អ​ ​ឬ​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ហើយ​ ​មាន​សេចក្តី​សំគាល់​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី​ ​២​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​មាន​ប្រមាណ​តិច​ ​មាន​សម្បុរ​ល្អ​ ​ឬ​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ ​ហើយ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី​ ​៣​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​នូវ​រូប​ខាងក្នុង​ ​ហើយ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​មាន​ប្រមាណ​ច្រើន​ ​មាន​សម្បុរ​ល្អ​ ​ឬ​សម្បុរ​អាក្រក់​ ​គ្រប​សង្កត់​នូវ​រូប​ទាំងនោះ​ហើយ​ ​មាន​សេចក្តី​សំគាល់​ ​យ៉ាងនេះ​ថា​ ​អាត្មាអញ​ដឹង​ ​អាត្មាអញ​ឃើញ​ ​ដូច្នេះ​ ​នេះ​ជា​អភិ​ភាយ​ត​នៈ​ទី​ ​៤​។​ ​បុគ្គល​ពួក​មួយ​ ​មិន​មាន​សេចក្តី​សំគាល់​ ​នូវ​រូប​ខាងក្នុង​ ​ឃើញ​នូវ​រូប​ខាងក្រៅ​ ​ដែល​ជា​រូប​ខៀវ​ ​មាន​សម្បុរ​ខៀវ​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​សម្បុរ​ខៀវ​ ​មាន​ពន្លឺ​ខៀវ​។​ ​ប្រៀប​ដូចជា​ផ្កាត្រកៀត​ខៀវ​ ​មាន​ពណ៌ខៀវ​ ​ជាទី​ចង្អុលបង្ហាញ​ថា​ ​នេះ​មាន​ពណ៌ខៀវ​ ​មាន​ពន្លឺ​ខៀវ​ ​
ថយ | ទំព័រទី ១៣៣ | បន្ទាប់