នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ នេះជាហេតុ នេះជាបច្ច័យ នៃកិរិយាធ្វើនូវកម្មដ៏ល្អ នៃកិរិយាប្រព្រឹត្តិទៅ នៃកម្មដ៏ល្អ។ ម្នាលមហាលិ បើធម៌ ១០ យ៉ាងនេះ មិនគប្បីមានក្នុងលោកទេ ពាក្យថា អធម្មចរិយវិសមចរិយាក្តី(១) ពាក្យថា ធម្មចរិយសមចរិយាក្តី(២) ក៏មិនគប្បីប្រាកដ ក្នុងលោកនេះដែរ។ ម្នាលមហាលិ ព្រោះតែធម៌ ១០ យ៉ាងនេះ មានប្រាកដក្នុងលោក ហេតុនោះ បានជាពាក្យថា អធម្មចរិយវិសមចរិយាក្តី ធម្មចរិយសមចរិយាក្តី ទើបមានប្រាកដ។
[៤៨] ម្នាលភិក្ខុទាំងឡាយ ធម៌ ១០ យ៉ាងនេះ បព្វជិតគប្បីពិចារណារឿយ ៗ។ ធម៌ ១០ យ៉ាង គឺអ្វីខ្លះ។ គឺបព្វជិត គប្បីពិចារណារឿយ ៗ ថា អាត្មាអញ កាន់យកនូវភេទដ៏ប្លែកអំពីភេទរបស់គ្រហស្ថ ១ បព្វជិតគប្បីពិចារណារឿយ ៗ ថា ការប្រព្រឹត្តិចិញ្ចឹមជីវិត របស់អាត្មាអញប្រព្រឹត្តជាប់ ដោយបុគ្គលដទៃ ១ បព្វជិត គប្បីពិចារណារឿយ ៗ ថា អាកប្បកិរិយាផ្សេងអំពីគ្រហស្ថ អាត្មាអញគួរធ្វើ ១

(១) កិរិយាប្រព្រឹត្តិមិនស្មើ បានដល់ការមិនប្រព្រឹត្តិធម៌ដោយអំណាចអកុសលកម្មបថ។ (២) កិរិយាប្រព្រឹត្តិស្មើ បានដល់ការប្រព្រឹត្តិធម៌ដោយអំណាចកុសលកម្មបថ។ អដ្ឋកថា។