យើងជាតុទិបច្ចេកព្រហ្ម។ ម្នាលអាវុសោ ព្រះដ៏មានព្រះភាគ ទ្រង់ព្យាករថា អ្នកឯងជាអនាគាមិបុគ្គលហើយតើ ចុះអ្នកឯងមកក្នុងទីនេះ ដើម្បីអ្វីទៀត អ្នកឯងចូរមើលតែនូវកំហុសរបស់អ្នកនោះចុះ។ លំដាប់នោះ តុទិបច្ចេកព្រហ្ម ក៏បានពោលនឹងកោកាលិកភិក្ខុ ដោយគាថាដូច្នេះថា
បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទាក្តី តិះដៀលបុគ្គលដែលគួរសរសើរនោះក្តី បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។
បុគ្គលពាល កាលពោលនូវទុញ្ភសិត ឈ្មោះថាកាប់ខ្លួនឯង ដោយពូថៅ គឺផរុសវាចាណា ពូថៅ គឺផរុសវាចានោះ កើតតែក្នុងមាត់របស់បុរសជាតិដោយពិត។
បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទាក្តី តិះដៀលបុគ្គលដែលគួរសរសើរនោះក្តី បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។