បុគ្គលណា សរសើរនូវបុគ្គលដែលគួរនិន្ទា ឬតិះដៀលបុគ្គលដែលគួរសរសើរ បុគ្គលនោះឈ្មោះថា សន្សំនូវទោសដោយមាត់ រមែងមិនបានសេចក្តីសុខ ព្រោះទោសនោះទេ។
[៩០] គ្រានោះ ព្រះសារីបុត្តដ៏មានអាយុ ចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីសមគួរ។ លុះព្រះសារីបុត្តដ៏មានអាយុ អង្គុយក្នុងទីសមគួរហើយ ព្រះដ៏មានព្រះភាគ ក៏ត្រាស់សួរដូច្នេះថា
ការចាញ់ដោយទ្រព្យណា ព្រោះល្បែងភ្នាល់ទាំងឡាយ ព្រមទាំងខ្លួនទាំងអស់ ការចាញ់នេះឈ្មោះថា កំហុសមានប្រមាណតិចទេ បុគ្គលណា ញុំាងចិត្តឲ្យប្រទូស្ត ចំពោះពួកបុគ្គលដែលប្រព្រឹត្តល្អ បុគ្គលនេះឯង ទើបឈ្មោះថា មានកំហុសធំក្រៃលែង។ បុគ្គលដំកល់វាចា និងចិត្តដ៏លាមក តិះដៀលព្រះអរិយៈ រមែងទៅកើតក្នុងនរកណា នរកនោះ មានមួយសែននិរព្វុទៈ និង ៣៦ និរព្វុទៈ (ដោយឡែកទៀត) ផង ៥ អព្វុទៈផង។