អង្គុយពែនភ្នែន តាំងកាយឲ្យត្រង់ ហើយតម្រង់ស្មារតី (ឲ្យមានមុខឆ្ពោះទៅរកកម្មដ្ឋាន)។ ភិក្ខុនោះ ក៏លះបង់នូវអភិជ្ឈាក្នុងលោក មានចិត្តប្រាសចាកអភិជ្ឈា ជម្រះចិត្តចាកអភិជ្ឈា លះបង់ព្យាបាទ និងសេចក្តីប្រទូស្ត មានចិត្តមិនមានព្យាបាទ មានសេចក្តីអនុគ្រោះ ដោយប្រយោជន៍ដល់សព្វសត្វ ជម្រះចាកព្យាបាទ និងសេចក្តីប្រទូស្ត លះបង់ថីនមិទ្ធៈ ប្រាសចាកថីនមិទ្ធៈ មានសេចក្តីសំគាល់នូវពន្លឺ មានសតិសម្បជញ្ញៈ ជម្រះចិត្តចាកថីនមិទ្ធៈ លះបង់ឧទ្ធច្ចកុក្កុច្ចៈ មិនមានសេចក្តីរាយមាយ មានចិត្តស្ងប់ខាងក្នុងសន្តាន ជម្រះចិត្តចាកឧទ្ធច្ចកុក្កុច្ចៈ លះបង់វិចិកិច្ឆា ឆ្លងចាកវិចិកិច្ឆា មិនមានសេចក្តីសង្ស័យ ក្នុងកុសលធម៌ទាំងឡាយ ជម្រះចិត្តចាកវិចិកិច្ឆា។ ភិក្ខុនោះ លះបង់នូវនីវរណៈទាំង ៥ នេះ ដែលជាគ្រឿងសៅហ្មងចិត្ត ធ្វើបញ្ញាឲ្យថយកំឡាំង ហើយស្ងាត់ចាកកាមទាំងឡាយ ស្ងាត់ចាកអកុសលធម៌ទាំងឡាយ
