​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយវិញទៀត​ ​ភិក្ខុ​ជា​អ្នកមាន​បញ្ញា​ ​ប្រកបដោយ​បញ្ញា​ ​ដែល​អាច​កំណត់​នូវ​ការ​កើតឡើង​ ​និង​សេចក្តី​វិនាស​ទៅ​ ​(​នៃ​ខន្ធ​បញ្ចកៈ​)​ ​ជា​បញ្ញា​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​កិលេស​ ​ជា​ធម្មជាតិ​ ​ដល់​នូវ​ការ​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ជា​អ្នកមាន​បញ្ញា​ ​ប្រកបដោយ​បញ្ញា​ ​ដែល​អាច​កំណត់​នូវ​ការ​កើតឡើង​ ​និង​វិនាស​ទៅ​ ​ជា​បញ្ញា​ដ៏​ប្រសើរ​ ​ជា​គ្រឿង​ទំ​លាយ​បង់​នូវ​កិលេស​ ​ជា​ធម្មជាតិ​ ​ដល់​នូវ​កិរិយា​អស់​ទៅ​នៃ​ទុក្ខ​ ​ដោយ​ប្រពៃ​ ​ដោយហេតុ​ណា​ ​នេះ​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ ​ធ្វើ​នូវ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្រ្គោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូលមិត្រ​គ្នា​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​ជា​ធម៌​គួរ​រលឹក​រកគ្នា​ ​ធ្វើ​នូវ​សេចក្តី​ស្រឡាញ់​ធ្វើ​នូវ​សេចក្តី​គោរព​ ​ប្រព្រឹត្តទៅ​ ​ដើម្បី​សង្រ្គោះ​គ្នា​ ​ដើម្បី​មិន​ទាស់ទែងគ្នា​ ​ដើម្បី​សេចក្តី​ព្រមព្រៀង​គ្នា​ ​ដើម្បី​មូលមិត្រ​គ្នា​។​

​ចប់​ ​អ​កោ្ក​សវ​គ្គ​ ​ទី៥​។

ថយ | ទំព័រទី ១៩៧ | បន្ទាប់