មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​អ​វិប្បដិសារៈ​ ​មាន​បា​មុ​ជ្ជៈ​ ​(​សេចក្តី​រីករាយ​)​ ​ជា​ប្រយោជន៍​ ​មាន​បា​មុ​ជ្ជៈ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បា​មុ​ជ្ជៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​បា​មុ​ជ្ជៈ​ ​មាន​បីតិ​ ​(​សេចក្តី​ឆ្អែតចិត្ត​)​ ​ជា​ប្រយោជន៍​ ​មាន​បីតិ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បីតិ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​បីតិ​ ​មា​នប​ស្ស​ទ្ធិ​ ​(​សេចក្តី​ស្ងប់​)​ ​ជា​ប្រយោជន៍​ ​មា​នប​ស្ស​ទ្ធិ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​បស្ស​ទ្ធិ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​បស្ស​ទិ្ធ​ ​មាន​សុខៈ​ជា​ប្រយោជន៍​ ​មាន​សុខៈ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សុខៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​ម្នាល​អានន្ទ​ ​សុខៈ​ ​មាន​សមាធិ​ ​ជា​ប្រយោជន៍​ ​មាន​សមាធិ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​សមាធិ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​មា្នល​អានន្ទ​ ​សមាធិ​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​(​វិបស្សនាញាណ​ទន់​ខ្ចី​)​ ​ជា​ប្រយោជន៍​ ​មាន​យថាភូត​ញ្ញាណ​ទស្សនៈ​ ​ជា​អានិសង្ស​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ចុះ​យថាភូត​ញ្ញាណ​ទស្សនៈ​ ​មាន​អ្វី​ជា​ប្រយោជន៍​ ​មាន​អ្វី​ជា​អានិសង្ស​។​ ​
ថយ | ទំព័រទី ២ | បន្ទាប់