​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អរិយៈ​ណាមួយ​ ​បាន​អាស្រ័យ​នៅក្នុង​អរិយ​វា​សៈ​ ​ក្នុង​កាលដែល​កន្លង​ហើយ​ ​ពួក​អរិយៈ​ទាំងអស់​នោះ​ ​បាន​អាស្រ័យ​នៅ​ ​ក្នុង​អរិយ​វា​សៈ​ ​ទាំង​ ​១០​ ​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អរិយៈ​ណាមួយ​ ​នឹង​អាស្រ័យ​នៅ​ ​ក្នុង​អរិយ​វា​សៈ​ ​ក្នុង​កាលដែល​មិនទាន់​មកដល់​ ​ពួក​អរិយៈ​ទាំងអស់​នោះ​ ​នឹង​អាស្រ័យ​នៅក្នុង​អរិយ​វា​សៈ​ទាំង​ ​១០​ ​យ៉ាងនេះ​ឯង​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ពួក​អរិយៈ​ណាមួយ​ ​កំពុង​អាស្រ័យ​នៅ​ ​ក្នុង​អរិ​យស​វា​សៈ​ ​ក្នុង​កាល​ឥឡូវនេះ​ ​ពួក​អរិយៈ​ទាំងអស់​នោះ​ ​អាស្រ័យ​នៅ​ ​ក្នុង​អរិយ​វា​សៈ​ទាំង​ ​១០​ ​នេះឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​អរិយ​វា​សៈ​ទាំង​ ​១០​ ​នេះឯង​ ​ដែល​ពួក​អរិយៈ​ ​បាន​អប់រំ​ហើយ​ក្តី​ ​កំពុង​អប់រំ​ក្តី​ ​នឹង​អប់រំ​ក្តី​។​

​ចប់​ ​នាថ​ករណ​វគ្គ​ ​ទី២​។​​
​ឧទ្ទាន​នៃ​នាថ​ករណ​វគ្គ​នោះ​គឺ​


​និយាយ​អំពី​សេនាសនៈ​ ​១​ ​អំពី​អង្គ​ ​១​ ​អំពី​សំយោជនៈ​ ​១​ ​អំពី​ចេ​តោ​ខីលៈ​ ​១​ ​អំពី​អប្បមាទ​ ​១​ ​អំពី​អា​ហុនេ​យ្យ​ ​១​ ​អំពី​នាថ​ករណ​ធម៌​ ​មាន​ពីរ​លើក​ ​អំពី​អរិយ​វា​សៈ​ ​មាន​ពីរ​លើក​។​
ថយ | ទំព័រទី ៧២ | បន្ទាប់