ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ព្រះ​តថាគត​ក្នុង​លោក​នេះ​ ​រមែង​ជ្រាប​ច្បាស់​នូវ​ហេតុ​តាម​ហេតុ​ផង​ ​ជ្រាប​ច្បាស់​នូវ​អំពើ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​ហេតុ​ ​តាម​ហេតុ​ផង​ ​ជ្រាប​ច្បាស់​នូវ​អំពើ​ ​មិនមែន​ជាហេតុ​ ​តាម​អំពើ​មិនមែន​ជាហេតុ​ផង​ ​ដោយ​សេចក្តី​ជាក់លាក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពល​របស់​ព្រះ​តថាគត​ ​ព្រោះ​ព្រះ​តថាគត​ ​អាស្រ័យ​នឹង​ពលៈ​ ​ហើយ​ប្តេជ្ញា​នូវ​ហេតុ​ដ៏​ប្រសើរ​ ​បន្លឺ​សីហនាទ​ ​ក្នុង​ពួក​បរិស័ទ​ ​ញុំាង​ព្រហ្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មួយទៀត​ ​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​វិបាក​នៃ​កុសលកម្ម​ ​និង​អកុសលកម្ម​ ​ដែល​សត្វ​បាន​ធ្វើ​ហើយ​ ​ទាំង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​តាម​ថ្នាក់​ ​តាម​ហេតុ​ ​ដោយ​សេចក្តី​ជាក់លាក់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ត្រង់​ដែល​ព្រះ​តថាគត​ ​ជ្រាប​ច្បាស់​នូវ​វិបាក​នៃ​កុសលកម្ម​ ​និង​អកុសលកម្ម​ ​ដែល​សត្វ​បាន​ធ្វើ​ហើយ​ ​ទាំង​អតីត​ ​អនាគត​ ​និង​បច្ចុប្បន្ន​ ​តាម​ថ្នាក់​ ​តាម​ហេតុ​ ​ដោយ​សេចក្តី​ជាក់លាក់​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​នេះ​ជាត​ថា​គត​ពល​ ​របស់​ព្រះ​តថាគត​ ​
ថយ | ទំព័រទី ៧៤ | បន្ទាប់