លំដាប់នោះឯង ពួកភិក្ខុទាំងនោះ ចូលទៅរកព្រះមហាកច្ចានៈដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ធ្វើសេចក្តីរាក់ទាក់ ជាមួយនឹងព្រះមហាកច្ចានៈដ៏មានអាយុ លុះបញ្ចប់ពាក្យ ដែលគួររីករាយ និងពាក្យដែលគួររលឹកហើយ ក៏អង្គុយក្នុងទីសមគួរ។ លុះភិក្ខុទាំងនោះ អង្គុយក្នុងទីសមគួរហើយ ក៏បានពោលទៅនឹងព្រះមហាកច្ចានៈដ៏មានអាយុដូច្នេះថា ម្នាលអាវុសោកច្ចានៈ ព្រះមានព្រះភាគ ទ្រង់សំដែងឡើងនូវឧទ្ទេសនេះឯង ដោយសង្ខេប មិនបានចែករលែក នូវអត្ថដោយពិស្តារ ដល់យើងទាំងឡាយ ស្រាប់តែក្រោកចាកអាសនៈ ហើយយាងចូលទៅកាន់វិហារថា ម្នាលភិក្ខុទាំងឡាយ សភាវៈមិនមែនធម៌ក្តី ធម៌ក្តី ភិក្ខុគប្បីដឹង សភាវៈមិនមែនប្រយោជន៍ក្តី ប្រយោជន៍ក្តី ភិក្ខុគប្បីដឹង (ទាំងអស់) លុះបានដឹងនូវសភាវៈមិនមែនធម៌ និងធម៌ បានដឹងនូវសភាវៈមិនមែនប្រយោជន៍ និងប្រយោជន៍ហើយធម៌ យ៉ាងណា ប្រយោជន៍យ៉ាងណា គប្បីប្រតិបត្តិតាមយ៉ាងនោះចុះ។ ម្នាលអាវុសោ កាលព្រះមានព្រះភាគ ចៀសចេញទៅមិនយូរប៉ុន្មាន យើងទាំងអស់គ្នានោះ ក៏មានសេចក្តីត្រិះរិះ ដូច្នេះថា