​លោក​ទាំងឡាយ​ ​ក៏​រំលង​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ហើយ​មក​សំគាល់​នូវ​សេចក្តី​ដែល​ត្រូវ​សួរ​នុ៎ះ​នឹង​យើង​វិញ​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​សេចក្តី​ពិត​ថា​ ​ព្រះមានព្រះភាគ​អង្គ​នោះ​ ​ទ្រង់​ជា្រ​បនូវ​ហេតុ​ដែល​គួរ​ជ្រាប​ ​ទ្រង់​ឃើញ​នូវ​ហេតុ​ដែល​គួរ​ឃើញ​ ​ព្រះ​តថាគត​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​កើត​ហើយ​ ​មាន​សភាព​ជា​បុគ្គល​ប្រសើរ​ ​ជា​អ្នក​ស្តីថា​ ​អ្នក​ប្រៀនប្រដៅ​ ​អ្នក​ចង្អុលបង្ហាញ​នូវ​ប្រយោជន៍​ ​អ្នកឲ្យ​នូវ​ព្រះ​និព្វាន​ ​ម្ចាស់​ព្រោះ​ធម៌​។​ ​អើ​ ​!​ ​កាលនោះ​ ​ជា​កាល​សមគួរ​ ​ដល់​ព្រះ​តថាគត​អង្គ​នុ៎ះហើយ​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សួរ​នូវ​សេចក្តី​នុ៎ះ​ចុះ​ ​ព្រះមានព្រះភាគ​ទ្រង់ព្យាករ​ដល់​យើង​រាល់គ្នា​ ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​គប្បី​ចាំ​នូវ​សេចក្តី​នុ៎ះ​យ៉ាងនោះ​ចុះ​។​ ​ម្នាល​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ជ្រាប​នូវ​ហេតុ​ដែល​គួរ​ជ្រាប​ ​ទ្រង់​ឃើញ​នូវ​ហេតុ​ ​ដែល​គួរ​ឃើញ​តាមពិត​ ​ព្រះ​តថាគត​មាន​ចក្ខុ​កើត​ហើយ​ ​មាន​ញាណ​កើត​ហើយ​ ​មានធម៌​កើត​ហើយ​ ​ជា​បុគ្គល​ប្រសើរ​ ​ជា​អ្នក​ស្តីថា​ ​អ្នក​ប្រៀនប្រដៅ​ ​អ្នក​ចង្អុលបង្ហាញ​នូវ​ប្រយោជន៍​ ​អ្នកឲ្យ​នូវ​ព្រះ​និព្វាន​ ​ម្ចាស់​ព្រោះ​ធម៌​។​ ​អើ​ ​!​
ថយ | ទំព័រទី ១០៥ | បន្ទាប់