​នេះ​មិនមែន​ជា​ប្រយោជន៍​ ​ធម៌​ទាំងឡាយ​ ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​កិរិយា​វៀរចាក​ការ​ពោល​ពាក្យ​រោយរាយ​ ​ឥតប្រយោជន៍​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការ​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​មិនមែន​ជា​ធម៌​ ​ការ​មិន​សំឡឹង​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​ជា​ធម៌​ ​ឯ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​តែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​សំឡឹង​រំពៃ​ ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​នេះ​មិនមែន​ជា​ប្រយោជន៍​ ​ធម៌​ទាំងឡាយ​ជាកុសល​ច្រើន​ ​តែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​មិន​សំឡឹង​ ​រំពៃ​ចំពោះ​ទ្រព្យ​អ្នកដទៃ​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ការ​ចង់​ឲ្យ​គេ​វិនាស​ ​មិនមែន​ជា​ធម៌​ ​ការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​ជា​ធម៌​ ​ឯ​ធម៌​ទាំងឡាយ​ណា​ ​ជាអកុសល​ដ៏​លាមក​ច្រើន​ ​រមែង​កើតឡើង​ព្រម​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​ចង់​ឲ្យ​វិនាស​ ​នេះ​មិនមែន​ជា​ប្រយោជន៍​ទេ​ ​ធម៌​ទាំងឡាយ​ ​ជាកុសល​ច្រើន​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ ​ដោយ​ភាវនា​ ​ព្រោះ​បច្ច័យ​ ​គឺ​ការ​មិន​ចង់​ឲ្យ​គេ​វិនាស​ ​នេះ​ទើប​ជា​ប្រយោជន៍​។​ ​
ថយ | ទំព័រទី ១១០ | បន្ទាប់