​ម្នាល​អាវុសោ​ទាំងឡាយ​ ​លោក​ទាំងឡាយ​ ​កាលបើ​ប្រាថ្នា​ ​ត្រូវតែ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​ហើយ​សួរ​សេចក្តី​នុ៎ះ​ ​ព្រះមានព្រះភាគ​ព្យាករ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​អ្នក​ទាំងឡាយ​ ​ត្រូវ​ចាំទុក​នូវ​សេចក្តី​នុ៎ះ​ ​យ៉ាងនោះ​ចុះ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ត្រេកអរ​ ​អនុមោទនា​ ​ចំពោះ​ភាសិត​របស់​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ថា​ ​ករុណា​ ​អាវុសោ​ ​ហើយក៏​ក្រោក​ចាក​អាសនៈ​ ​ចូល​ទៅ​គាល់​ព្រះមានព្រះភាគ​ ​លុះ​ចូល​ទៅដល់​ ​ក្រាប​ថ្វាយបង្គំ​ព្រះមានព្រះភាគ​ ​ហើយ​អង្គុយ​នៅក្នុង​ទីសម​គួរ​។​ ​ភិក្ខុ​ទាំងនោះ​ ​លុះ​អង្គុយ​ក្នុង​ទីសម​គួរ​ហើយ​ ​ក៏បាន​ក្រាបបង្គំទូល​ព្រះមានព្រះភាគ​ ​ដូច្នេះ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​ណា​ ​ដោយសង្ខេប​ ​មិន​ចែករលែក​នូវ​អត្ថ​ ​(​នៃ​ឧទ្ទេស​នុ៎ះ​)​ ​ដោយ​ពិស្តារ​ ​ក៏​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ហើយ​យាង​ចូល​ទៅកាន់​វិហារ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ក៏​ភិក្ខុ​គប្បី​ដឹង​ ​លុះ​បានដឹង​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​បានដឹង​សភាវៈ​ ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ហើយ​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​ ​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​ ​យ៉ាងនោះ​ចុះ​។​ ​
ថយ | ទំព័រទី ១១២ | បន្ទាប់