​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​កាល​ព្រះមានព្រះភាគ​ ​ទ្រង់​ចេញទៅ​ ​មិន​យូ​រប៉ន្មាន​ ​យើងខ្ញុំ​ទាំងឡាយ​នោះ​ ​មាន​សេចក្តី​ត្រិះរិះ​ដូច្នេះ​ថា​ ​ម្នាល​អាវុសោ​ទាំងឡាយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​នូវ​ឧទ្ទេស​នេះឯង​ ​ដោយសង្ខេប​ ​មិនបាន​ចែករលែក​ ​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ដល់​យើង​ទាំងឡាយ​ ​ក៏​ស្រាប់តែ​ក្រោក​ចាក​អាសនៈ​ ​ហើយ​យាង​ចូល​ទៅកាន់​វិហារ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​ភិក្ខុ​គប្បី​ដឹង​ ​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ ​ក៏​ភិក្ខុ​គប្បី​ដឹង​ ​លុះ​បានដឹង​សភាវៈ​មិនមែន​ធម៌​ ​និង​ធម៌​ ​បានដឹង​សភាវៈ​មិនមែន​ប្រយោជន៍​ ​និង​ប្រយោជន៍​ហើយ​ ​ធម៌​យ៉ាងណា​ ​ប្រយោជន៍​ ​យ៉ាងណា​ ​គប្បី​ប្រតិបត្តិ​ ​យ៉ាងនោះ​ចុះ​។​ ​ភិក្ខុ​អង្គ​ណា​ហ្ន៎​ ​គប្បី​ចែករលែក​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឡើង​ដោយសង្ខេប​ ​មិនបាន​ចែករលែក​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​យើង​ទាំងនោះ​ ​មាន​សេចក្តី​ត្រិះរិះ​ ​ដូច្នេះ​ថា​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​នេះឯង​ ​ព្រះ​សាស្តា​ ​ទ្រង់​សរសើរ​ហើយ​ ​ទាំង​ពួក​សព្រហ្មចារី​បុគ្គល​ ​ជា​អ្នកប្រាជ្ញ​ ​ក៏​សរសើរ​ហើយ​ដែរ​ ​
ថយ | ទំព័រទី ១១៣ | បន្ទាប់