​មានតែ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ទើប​អាច​ចែករលែក​ ​នូវ​អត្ថ​នៃ​ឧទ្ទេស​នេះ​ ​ដែល​ព្រះមានព្រះភាគ​ ​ទ្រង់​សំដែង​ឡើង​ ​ដោយសង្ខេប​ ​មិនបាន​ចែករលែក​នូវ​អត្ថ​ដោយ​ពិស្តារ​ ​ឲ្យ​ពិស្តារ​បាន​ ​បើ​ដូច្នោះ​ ​គួរតែ​យើង​ទាំងឡាយ​ ​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​គប្បី​សួរ​នូវ​សេចក្តី​នុ៎ះ​ ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​នឹង​ព្យាករ​ ​ដល់​យើង​ទាំងឡាយ​ ​យ៉ាងណា​ ​យើង​ទាំងឡាយ​ ​នឹង​ចាំទុក​នូវ​សេចក្តី​នោះ​ ​យ៉ាងនោះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​លំដាប់នោះ​ ​យើង​ទាំងឡាយ​ ​ក៏​ចូល​ទៅ​រក​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​លុះ​ចូល​ទៅដល់​ហើយ​ ​ក៏បាន​សួរ​នូវ​សេចក្តី​នុ៎ះ​នឹង​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ព្រះ​មហា​ក​ច្ចា​នៈ​ដ៏​មាន​អាយុ​ ​បាន​ចែករលែក​ ​សេចក្តី​ស្រួលបួល​ ​ដោយ​អាការ​ទាំងឡាយ​នេះ​ ​ដោយបទ​ទាំងឡាយ​នេះ​ ​ដោយ​ព្យញ្ជនៈ​ទាំងឡាយ​នេះ​ ​ដល់​យើង​ទាំងឡាយ​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ប្រពៃ​ហើយ​ ​ប្រពៃ​ហើយ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​ក​ច្ចា​នៈ​ជា​បណ្ឌិត​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មហា​ក​ច្ចា​នៈ​ ​ជា​អ្នកមាន​ប្រាជ្ញា​ច្រើន​
ថយ | ទំព័រទី ១១៤ | បន្ទាប់