​ជា​អ្នកពោល​វាចា​ធ្វើឲ្យ​ប្រកាន់ពួក​ ​ដោយ​ប្រការ​ដូច្នេះ​ ​១​ ​ជា​អ្នកពោល​ពាក្យ​អាក្រក់​ ​គឺជា​អ្នកពោល​វាចា​ទ្រគោះ​ ​បោះបោក​ ​ខ្មោះខ្មួរ​ ​រោលរាល​ ​ស្ទាក់ដំណើរ​ជន​ដទៃ​ ​ជា​វាចា​ជិតនឹង​សេចក្តី​ក្រោធ​ ​មិន​ប្រព្រឹត្តទៅ​ ​ដើម្បី​សមាធិ​ ​១​ ​ជា​អ្នកពោល​ពាក្យ​ឥតប្រយោជន៍​ ​គឺ​ពោល​ពាក្យ​ខុសកាល​ ​ពោល​ពាក្យ​មិន​ពិត​ ​ពោល​ពាក្យ​មិនមែន​ជា​អត្ថ​ ​ពោល​ពាក្យ​មិនមែន​ជា​ធម៌​ ​ពោល​ពាក្យ​មិនមែន​ជា​វិន័យ​ ​ពោល​ពាក្យ​ដែល​មិន​គួរឲ្យ​តាំង​ទុក​ក្នុង​ហឫទ័យ​បាន​ ​ជា​ពាក្យ​ពោល​ខុសកាល​ ​ប្រាសចាក​គ្រឿង​អាង​ ​ជា​ពាក្យ​មិន​មាន​ទីបំផុត​ ​មិន​ប្រកបដោយ​ប្រយោជន៍​ ​១​។​ ​ម្នាល​ចុន្ទ​ ​ការ​មិន​ស្អាត​ដោយ​វាចា​ ​មាន​ ​៤​ ​ប្រការ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ចុន្ទ​ ​ចុះ​ការ​មិន​ស្អាត​ដោយចិត្ត​ ​មាន​ ​៣​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ច្រើន​ដោយ​អភិជ្ឈា​ ​គឺជា​អ្នក​គយគន់​នូវ​គ្រឿងឧបករណ៍​ ​ដែល​ជា​សម្បត្តិ​នៃ​បុគ្គល​ដទៃ​ ​ដោយ​គិតថា​ ​ឱ​ហ្ន៎​ ​គ្រឿងឧបករណ៍​ ​ដែល​ជា​ទ្រព្យសម្បត្តិ​ ​នៃ​បុគ្គល​ដទៃ​ណា​ ​គ្រឿងឧបករណ៍​នោះ​ ​គប្បី​បាន​មក​អញ​ ​១​ ​ជា​អ្នកមាន​ចិត្ត​ព្យាបាទ​ ​គឺជា​មនុស្ស​មានតម្រិះ​ក្នុងចិត្ត​ ​ដែល​ទោ​សប្រ​ទុ​ស្ត​ហើយ​ថា​ ​សត្វ​ទាំងឡាយ​នេះ​ ​ចូរ​លំបាក​ខ្លះ​ ​ចូរ​បែកគ្នា​ខ្លះ​ ​ចូរ​សាបសូន្យ​ទៅ​ខ្លះ​
ថយ | ទំព័រទី ១២៦ | បន្ទាប់