​បើទុកជា​មិន​ស្ទាប​អាចម៍គោ​ស្រស់​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​ស្ទាប​ស្មៅ​ស្រស់​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​មិន​ស្ទាប​ស្មៅ​ស្រស់​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​បម្រើភ្លើង​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​មិន​បម្រើភ្លើង​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ព្រះអាទិត្យ​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​មិន​ប្រណម្យ​អញ្ជលី​ ​នមស្ការ​ព្រះអាទិត្យ​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​ចុះត្រាំ​ទឹកជា​គំរប់​ ​៣​ ​ដង​នឹង​ពេលល្ងាច​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​ ​បើទុកជា​មិន​ចុះត្រាំ​ទឹក​ ​ជា​គំរប់​ ​៣​ ​ដង​នឹង​ពេលល្ងាច​ក្តី​ ​ក៏​នៅតែ​មិន​ស្អាត​ដដែល​។​ ​ដំណើរ​នោះ​ ​ព្រោះ​ហេតុអ្វី​។​ ​ម្នាល​ចុន្ទ​ ​ព្រោះ​អកុសលកម្មបថ​ទាំង​ ​១០​ ​នេះឯង​ ​ជា​គន្លង​មិន​ស្អាត​ផង​ ​ជា​ផ្លូវ​ក​ឲ្យ​កើត​របស់​មិន​ស្អាត​ផង​។​ ​ម្នាល​ចុន្ទ​ ​មួយទៀត​ ​ព្រោះ​ហេតុ​នៃ​ការ​ប្រកប​ព្រមដោយ​អកុសលកម្មបថ​ ​ទាំង​ ​១០​ ​ប្រការ​នេះ​ ​នរក​ក៏​ប្រាកដ​ ​តិរច្ឆាន​ ​ក៏​ប្រាកដ​ ​បិ​ត្តិ​វិស័យ​ ​ក៏​ប្រាកដ​ឡើង​ ​ឬក៏​មាន​ទុគ្គតិ​ ​(​ដំណើរ​អាក្រក់​)​ ​ក្រៅពី​នេះ​ណាមួយ​ ​(​មាន​ទៀត​មិនខាន​)​។​ ​
ថយ | ទំព័រទី ១២៨ | បន្ទាប់