​ម្នាល​ចុន្ទ​ ​ការ​ស្អាត​ដោយ​កាយ​មាន​ ​៣​ ​ប្រការ​ ​ការ​ស្អាត​ដោយ​វាចា​ ​មាន​ ​៤​ ​ប្រការ​ ​ការ​ស្អាត​ដោយចិត្ត​មាន​ ​៣​ ​ប្រការ​។​ ​ម្នាល​ចុន្ទ​ ​ចុះ​ការ​ស្អាត​ដោយ​កាយ​ ​មាន​ ​៣​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​បាណាតិបាត​ ​វៀរ​ស្រឡះ​ចាក​បាណាតិបាត​ ​ជា​អ្នក​ដាក់ចុះ​នូវ​អាជ្ញា​ ​ដាក់ចុះ​នូវ​គ្រឿង​សស្រា្ត​វុធ​ ​ប្រកបដោយ​សេចក្តី​ខ្មាស​ ​ដល់​នូវ​មេត្តាចិត្ត​ ​ជា​អ្នក​អនុគ្រោះ​ដោយ​ប្រយោជន៍​ ​ចំពោះ​ពួក​សត្វ​ទាំងអស់​ ​១​ ​ជា​អ្នក​លះបង់​អទិន្នាទាន​ ​វៀរ​ស្រឡះ​ចាក​អទិន្នាទាន​ ​ជា​អ្នក​មិន​កាន់​យក​នូវ​គ្រឿងឧបករណ៍​ ​ដែល​ជា​សម្បត្តិ​នៃ​បុគ្គល​ដទៃ​ ​គេ​ទុក​ក្នុង​ស្រុក​ក្តី​ ​ទុក​ក្នុង​ព្រៃ​ក្តី​ ​ដែលគេ​មិនបាន​ឲ្យ​ ​ដោយចិត្ត​លួច​ឡើយ​ ​១​ ​ជា​អ្នក​លះបង់​កា​មេ​សុ​មិច្ឆាចារ​ ​វៀរ​ស្រឡះ​ចាក​មេ​សុ​មិច្ឆាចារ​ ​ជា​អ្នក​មិនដល់​ ​នូវ​ការប្រព្រឹត្តិ​កន្លង​ ​ក្នុង​ស្រ្តី​ទាំងឡាយ​ ​ដែល​មាន​មាតា​រក្សា​ ​បិតា​រក្សា​ ​បងប្អូន​ប្រុស​រក្សា​ ​បងប្អូន​ស្រ្តី​រក្សា​ ​ញាតិ​រក្សា​ ​ត្រកូល​ប្រកបដោយ​ធម៌​រក្សា​ ​ជា​ស្រ្តី​មាន​ប្តី​ ​មាន​អាជ្ញា​ ​(​កំណត់ទុក​)​ ​ដោយហោចទៅ​ ​សូម្បីតែ​ស្រ្តី​ដែល​បុរស​បំពាក់​កម្រងផ្កា​ឲ្យ​ ​១​។​
ថយ | ទំព័រទី ១២៩ | បន្ទាប់