​ម្នាល​ចុន្ទ​ ​ការ​ស្អាត​ដោយ​កាយ​ ​មាន​ ​៣​ ​ប្រការ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ចុន្ទ​ ​ចុះ​ការ​ស្អាត​ ​ដោយ​វាចា​មាន​ ​៤​ ​ប្រការ​ ​តើ​ដូចម្តេច​។​ ​ម្នាល​ចុន្ទ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​លះបង់​មុសាវាទ​ ​វៀរ​ស្រឡះ​ចាក​មុសាវាទ​ ​ទោះបី​ឋិតនៅ​ក្នុង​រោង​ក្តី​ ​ឋិតនៅ​ក្នុង​បរិសទ្យ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​ញាតិ​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​សេនី​ក្តី​ ​ឋិតនៅ​ក្នុង​កណ្តាល​រាជត្រកូល​ក្តី​ ​ដែលគេ​នាំទៅ​ធ្វើជា​សាក្សី​ ​ហើយ​សួរ​ថា​ ​នែ​បុរស​អើយ​ ​ចូរ​អ្នក​មក​អាយ​ ​បើ​អ្នកដឹង​ហេតុ​ណា​ ​ចូរ​និយាយប្រាប់​ហេតុ​នោះ​ ​បុគ្គល​នោះ​ ​កាល​មិនដឹង​ ​ក៏​និយាយ​ថា​ ​ខ្ញុំ​មិនដឹង​ ​កាល​ដឹង​ ​និយាយ​ថា​ ​ខ្ញុំ​ដឹង​ ​កាល​មិនឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​មិនឃើញ​ ​ឬកាល​ឃើញ​ ​និយាយ​ថា​ ​ខ្ញុំ​ឃើញ​ ​ជា​អ្នក​មិន​ពោល​ពាក្យ​កុហក​ទាំង​ដឹង​ ​ដូច្នេះ​ ​ព្រោះហេតុតែ​ខ្លួន​ក្តី​ ​ហេតុ​អ្នកដទៃ​ក្តី​ ​ព្រោះ​ហេតុ​សំណូក​ ​គឺ​អាមិសៈ​បន្តិចបន្តួច​ក្តី​ ​១​ ​ជា​អ្នក​លះបង់​បិ​សុ​ណា​វាចា​ ​វៀរ​ស្រឡះ​ចាក​បិ​សុ​ណា​វាចា​ ​ឮ​ពាក្យ​អំពីសំណាក់​ជន​នេះ​ហើយ​ ​មិន​នាំទៅ​ប្រាប់​ជន​ឯណោះ​ ​ដើម្បីនឹង​បំបែក​ជន​ទាំងនេះ​ ​ឬឮ​ពាក្យ​អំពីសំណាក់​ជន​ឯណោះ​ ​ហើយ​មិន​នាំមក​ប្រាប់​ជន​ទាំងនេះ​ ​
ថយ | ទំព័រទី ១៣០ | បន្ទាប់