បងប្អូនស្រី្តរក្សា ញាតិរក្សា ធម៌រក្សា ជាស្រ្តីមានប្តី មានអាជ្ញា (កំណត់ទុក) ដោយហោចទៅ សូម្បីតែស្រ្តីដែលគេបំពាក់កម្រងផ្កា ១ លះបង់នូវមុសាវាទ វៀរចាកមុសាវាទ ទោះបីឋិតនៅក្នុងរោងក្តី ឋិតនៅក្នុងបរិសទ្យក្តី ឋិតនៅក្នុងកណ្តាលនៃញាតិក្តី ឋិតនៅក្នុងកណ្តាលសេនីក្តី ឋិតនៅក្នុងកណ្តាលនៃរាជត្រកូលក្តី ដែលគេនាំមកសួរជាសាក្សីថា នែបុរសអើយ ចូរអ្នកមកអាយ អ្នកដឹងនូវហេតុណា ចូរនិយាយប្រាប់ហេតុនោះ បុរសនោះ កាលមិនដឹង និយាយថា ខ្ញុំមិនដឹងក៏មាន កាលដឹង និយាយថា ខ្ញុំដឹងក៏មាន កាលមិនឃើញ និយាយថា ខ្ញុំមិនឃើញក៏មាន កាលឃើញ និយាយថា ខ្ញុំឃើញក៏មាន ជាអ្នកមិនពោលនូវពាក្យកុហកទាំងដឹងខ្លួនដូច្នេះ ព្រោះហេតុនៃខ្លួនក្តី ព្រោះហេតុនៃបុគ្គលដទៃក្តី ព្រោះហេតុសំណូក គឺអាមិសៈបន្តិចបន្តួចក្តី ១ លះបង់នូវបិសុណវាចា វៀរចាកបិសុណវាចា ឮពាក្យអំពីសំណាក់ជននេះ ហើយមិននាំទៅប្រាប់ជនឯណោះ ដើម្បីនឹងបំបែកជនទាំងនេះ ឬឮពាក្យអំពីសំណាក់ជនឯណោះ មិននាំមកប្រាប់ដល់ជននេះ ដើម្បីនឹងបំបែកជនឯណោះ ជាអ្នកផ្សះផ្សាពួកជនដែលបែកគ្នា ឬជាអ្នកទំនុកបម្រុងនូវពួកជនដែលព្រមព្រៀង ជាអ្នកត្រេកអរ ក្នុងការព្រមព្រៀង