​ជា​អ្នក​យល់​ត្រូវ​ ​ឃើញ​សេចក្តី​មិន​វិប​រឹត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មានផល​ ​ការ​បូជា​ធំ​ ​មានផល​ ​ការ​បូជា​តូច​ ​មានផល​ ​ផលវិបាក​នៃ​កុសលា​កុសលកម្ម​ ​ដែល​បុគ្គល​ធ្វើល្អ​ ​និង​អាក្រក់​មាន​ ​លោក​នេះ​មាន​ ​លោកខាងមុខ​មាន​ ​មាតា​មាន​ ​បិតា​មាន​ ​សត្វ​ទាំងឡាយ​ ​ជា​ឱប​បា​តិកៈ​កំណើត​មាន​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ ​ក្នុង​លោក​នេះ​ ​ជា​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​ ​ដោយខ្លួនឯង​ ​ហើយ​សំដែង​ប្រាប់​ ​មាន​ ​១​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ឯ​ស្ថានសួគ៌​ ​ដូចជា​គេ​នាំ​យក​ទៅ​ដម្កល់​ទុក​។​
 [​៩០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ ​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាង​ ​នឹង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​ធម៌​ ​១០​ ​យ៉ាង​ ​តើ​អ្វីខ្លះ​។​ ​គឺជា​អ្នកសម្លាប់​សត្វ​។​បេ​។​ ​ជា​អ្នក​យល់​ខុស​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មាតុគ្រាម​ប្រកបដោយ​ធម៌​ ​១០​ ​យ៉ាងនេះ​ឯង​ ​នឹង​ទៅ​កើត​ក្នុង​នរក​ ​ដូចជា​គេ​នាំ​យក​ទៅ​ទំលាក់​។​ ​
ថយ | ទំព័រទី ១៦៩ | បន្ទាប់