​មានចិត្ត​ច្រើន​ដោយ​អភិជ្ឈា​ ​.​.​.​ ​មានចិត្ត​ព្យាបាទ​.​.​.​ ​ជា​មិច្ឆាទិដ្ឋិ​ ​យល់ឃើញ​សេចក្តី​វិប​រឹត​ថា​ ​ទាន​ដែល​បុគ្គល​ឲ្យហើយ​ ​មិន​មានផល​ ​ការ​បូជា​ធំ​ ​មិន​មានផល​ ​ការ​បូជា​តូច​ ​មិន​មានផល​ ​ផលវិបាក​របស់​កុសលា​កុសលកម្ម​ ​ដែល​សត្វ​ធ្វើល្អ​ ​និង​អាក្រក់​ ​មិន​មាន​ ​លោក​នេះ​ ​មិន​មាន​ ​លោកខាងមុខ​ ​មិន​មាន​ ​មាតា​មិន​មាន​ ​បិតា​មិន​មាន​ ​សត្វ​ទាំងឡាយ​ជា​ឱប​បា​តិកៈ​កំណើត​ ​មិន​មាន​ ​សមណ​ព្រាហ្មណ៍​ទាំងឡាយ​ក្នុង​លោក​ ​អ្នក​ប្រព្រឹត្ត​ល្អ​ ​ប្រតិបត្តិ​ដោយ​ត្រឹមត្រូវ​ ​ធ្វើឲ្យ​ជាក់ច្បាស់​នូវ​លោក​នេះ​ ​និង​លោកខាងមុខ​ ​ដោយ​ប្រាជ្ញា​ដ៏​ឧត្តម​របស់​ខ្លួន​ ​ហើយ​សំដែង​ប្រាប់​ ​មិន​មាន​។​ ​បុគ្គល​នោះ​ ​រមែង​រន្ធត់​ដោយ​កាយ​ ​រន្ធត់​ដោយ​វាចា​ ​រន្ធត់​ដោយចិត្ត​។​ ​បុគ្គល​នោះ​ឈ្មោះថា​ ​មាន​កាយ​កម្ម​វៀច​ ​វចីកម្ម​វៀច​ ​មនោ​កម្ម​វៀច​ ​គតិ​វៀច​ ​ឧប​បត្តិ​វៀច​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បណ្តា​គតិ​ពីរ​យ៉ាង​របស់​សត្វ​ ​មាន​គតិ​វៀច​ ​មាន​ឧប​បត្តិ​វៀច​ ​តថាគត​ពោល​គតិ​ណាមួយ​ ​គឺ​និរយ​គតិ​ ​មានទុក្ខ​តែ​ម៉្យាង​ ​ឬ​តិរច្ឆាន​យោនិ​គតិ​ ​មាន​ជាតិ​រន្ធត់​។​ ​
ថយ | ទំព័រទី ១៧៤ | បន្ទាប់