​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តិរច្ឆាន​យោនិ​គតិ​ ​ប្រកបដោយ​ជាតិ​រន្ធត់​នោះ​ ​តើ​អ្វីខ្លះ​ ​គឺ​ពស់​ ​ខ្ទួយ​ ​ក្អែប​ ​ស្កា​ ​សំពោច​ ​កណ្តុរ​ ​មៀម​ ​ឬក៏​ពួក​សត្វ​កើត​ក្នុង​កំណើត​តិរច្ឆាន​ណាមួយ​ ​ក្រៅពី​នេះ​ ​ឃើញ​មនុស្ស​ហើយ​ ​រមែង​រន្ធត់​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឧប​បត្តិ​នៃ​សត្វ​តាម​សភាវៈ​ ​រមែង​មាន​ដោយ​ប្រការ​ដូច្នេះ​ឯង​។​ ​បុគ្គល​ធ្វើ​នូវ​កម្ម​ណា​ ​រមែង​កើត​ដោយអំណាច​កម្ម​នោះ​ ​ផស្សៈ​ទាំងឡាយ​ ​(​របស់​វិបាក​)​ ​រមែង​ពាល់ត្រូវ​នូវ​បុគ្គល​ដែល​កើតមក​នោះ​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ពោល​ថា​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​ទាយាទ​ ​យ៉ាងនេះ​ឯង​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​មានកម្ម​ជា​របស់​ខ្លួន​ ​មានកម្ម​ជា​ទាយាទ​ ​មានកម្ម​ជា​កំណើត​ ​មានកម្ម​ជា​ផៅពង្ស​ ​មានកម្ម​ជាទី​រលឹក​ ​ទោះ​ធ្វើ​នូវ​កម្ម​ណា​ ​ជា​បុណ្យ​ក្តី​ ​ជា​បាប​ក្តី​ ​រមែង​ជា​ទាយាទ​នៃ​កម្ម​នោះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ខ្លះ​ ​ក្នុង​លោក​នេះ​ ​លះបង់​នូវ​បាណាតិបាត​ ​វៀរចាក​បាណាតិបាត​ ​មាន​អាជ្ញា​ដាក់ចុះ​ហើយ​ ​មាន​គ្រឿង​សស្រ្តាវុធ​ដាក់ចុះ​ហើយ​ ​ជា​អ្នក​អៀនខ្មាស​ ​មាន​សេចក្តី​អាណិតអាសូរ​ ​មាន​សេចក្តី​អនុគ្រោះ​ ​ដោយ​ប្រយោជន៍​ដល់​សព្វ​សត្វ​។​ ​
ថយ | ទំព័រទី ១៧៥ | បន្ទាប់