​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាទិដ្ឋិ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆាទិដ្ឋិ​ចេញ​ហើយ​ ​អកុសលធម៌​ទាំងឡាយ​ ​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាទិដ្ឋិ​ជា​បច្ច័យ​កើត​ព្រម​ ​អកុសលធម៌​ទាំងនោះ​ ​របស់​បុគ្គល​ជា​សម្មាទិដ្ឋិ​នោះ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​ហើយ​ ​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាទិដ្ឋិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាសង្កប្បៈ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆាសង្កប្បៈ​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ដែល​ជា​សម្មាវាចា​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆាវាចា​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មា​កម្មន្តៈ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆា​កម្មន្តៈ​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាអាជីវៈ​ ​ឈ្មោះថា​បាន​បញ្ចុះ​មិច្ឆាអាជីវៈ​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មា​វាយាមៈ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆា​វាយាមៈ​ ​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាសតិ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆាសតិ​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មាសមាធិ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆាសមាធិ​ ​ចេញ​ហើយ​.​.​.​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បុគ្គល​ជា​សម្មា​ញាណៈ​ ​ឈ្មោះថា​ ​បាន​បញ្ចុះ​មិច្ឆា​ញាណៈ​ចេញ​ហើយ​.​.​.​ ​
ថយ | ទំព័រទី ១៩ | បន្ទាប់