​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​ ​គឺ​កាយ​កម្ម​ ​មាន​ ​៣​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​ក៏​មាន​ ​ព្រោះហេតុតែ​សម្បត្តិ​ ​គឺ​វចីកម្ម​ ​មាន​ ​៤​ ​យ៉ាង​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​ក៏​មាន​។​បេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សត្វ​ទាំងឡាយ​ ​លុះ​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​រមែង​ទៅ​កើត​ឯ​សុគតិ​សួគ៌​ ​ទេវលោក​ ​ព្រោះហេតុតែ​សម្បត្តិ​ ​គឺ​មនោ​កម្ម​ ​ដែល​ប្រកបដោយ​កុសល​ចេតនា​ ​ក៏​មាន​។​
 [​៩៦​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិនដែល​ពោល​នូវ​សេចក្តី​អស់​ទៅ​នៃ​កម្ម​ទាំងឡាយ​ ​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​ទេ​ ​ឯ​ផល​នោះ​ឯង​ ​រមែង​កើត​ក្នុង​បច្ចុប្បន្ន​ ​ក៏​មាន​ ​ក្នុង​អត្តភាព​ជាលំដាប់​ ​ក៏​មាន​ ​ក្នុង​អត្តភាព​ដទៃ​ក៏​មាន​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​មិន​ពោល​នូវ​កិរិយា​ធ្វើ​នូវ​ទីបំផុត​នៃ​ទុក្ខ​ ​ព្រោះ​មិនបាន​ទទួល​នូវ​ផល​ ​នៃ​កម្ម​ទាំងឡាយ​ប្រកបដោយ​ចេតនា​ ​ដែល​សត្វ​ធ្វើ​ហើយ​ ​សន្សំ​ហើយ​ទេ​។​ ​
ថយ | ទំព័រទី ១៩៦ | បន្ទាប់