ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានបញ្ចុះមិច្ឆាវិមុត្តិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមក ច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានបញ្ចុះចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ ថ្នាំបញ្ចុះណា សុទ្ធតែសម្រេច មិនមែនមិនសម្រេច ពួកសត្វមានជាតិជាធម្មតា រមែងរួចចាកជាតិ ពួកសត្វមានជរាជាធម្មតា រមែងរួចចាកជរា ពួកសត្វមានមរណៈជាធម្មតា រមែងរួចចាកមរណៈ ពួកសត្វមានសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ជាធម្មតា រមែងរួចចាកសេចក្តីសោក ខ្សឹកខ្សួល ទុក្ខ ទោមនស្ស ចង្អៀតចង្អល់ទាំងឡាយបាន ព្រោះអាស្រ័យថ្នាំបញ្ចុះណា ថ្នាំបញ្ចុះនោះឯង ជាថ្នាំដ៏ប្រសើរ។
[៩] ម្នាលភិក្ខុទាំងឡាយ ពួកពេទ្យឲ្យថ្នាំក្អួត ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីប្រមាត់ខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីស្លេស្មខ្លះ ដើម្បីឃាត់នូវអាពាធទាំងឡាយ ដែលកើតពីខ្យល់ខ្លះ ម្នាលភិក្ខុទាំងឡាយ ថ្នាំក្អួតនោះ មានមែន តថាគតមិនពោលថា ថ្នាំក្អួតនុ៎ះ