ទុតិយវគ្គ ទី២
[៩៨] ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងធ្លាក់ទៅក្នុងនរកដូចជាគេនាំយកទៅទំលាក់។ ធម៌ ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកសម្លាប់សត្វ ១ ជាអ្នកកាន់យកទ្រព្យដែលគេមិនបានឲ្យ ១ ជាអ្នកប្រព្រឹត្តខុស ក្នុងកាមទាំងឡាយ ១ ជាអ្នកពោលនូវពាក្យកុហក ១ ជាអ្នកពោលនូវពាក្យញុះញង់ ១ ជាអ្នកពោលនូវពាក្យអាក្រក់ ១ ជាអ្នកពោលនូវពាក្យរោយរាយឥតប្រយោជន៍ ១ ជាអ្នកច្រើនដោយការសំឡឹងរំពៃ ចំពោះទ្រព្យអ្នកដទៃ ១ ជាអ្នកមានចិត្តព្យាបាទ ១ ជាអ្នកយល់ខុស ១។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាងនេះឯង នឹងធ្លាក់ទៅក្នុងនរក ដូចជាគេនាំយកទៅទំលាក់។ ម្នាលភិក្ខុទាំងឡាយ បុគ្គលប្រកបដោយធម៌ ១០ យ៉ាង នឹងទៅកើតឯស្ថានសួគ៌ ដូចជាគេនាំយកទៅដំកល់ទុក។ ធម៌ទាំង ១០ យ៉ាង តើអ្វីខ្លះ។ គឺជាអ្នកវៀរចាកបាណាតិបាត ១ វៀរចាកអទិន្នាទាន ១ វៀរចាកកាមេសុមិច្ឆាចារ ១ វៀរចាកមុសាវាទ ១ វៀរចាកបិសុណវាចា ១ វៀរចាកផរុសវាចា ១