អកុសលធម៌ទាំងនោះ របស់បុគ្គលជាសម្មាទិដ្ឋិនោះ ឈ្មោះថា បានក្អួតចេញហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាទិដ្ឋិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានក្អួតមិច្ឆាសង្កប្បៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានក្អួតមិច្ឆាវាចាចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានក្អួតមិច្ឆាកម្មន្តៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានក្អួតមិច្ឆាអាជីវៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានក្អួតមិច្ឆាវាយាមៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានក្អួតមិច្ឆាសតិចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានក្អួតមិច្ឆាសមាធិចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានក្អួតមិច្ឆាញាណៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានក្អួតមិច្ឆាវិមុត្តិចេញហើយ... អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះរបស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានក្អួតចេញហើយ