បពិត្រព្រះអង្គដ៏ចំរើន យថាភូតញ្ញាណទស្សនៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ យថាភូតញ្ញាណទស្សនៈ មាននិព្វិទា (សេចក្តីនឿយណាយ) ជាប្រយោជន៍ មាននិព្វិទា ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន និព្វិទា មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ ម្នាលអានន្ទ និព្វិទា មានវិរាគៈ (ការប្រាសចាកតម្រេក) ជាប្រយោជន៍ មានវិរាគៈ ជាអានិសង្ស។ បពិត្រព្រះអង្គដ៏ចំរើន វិរាគៈ មានអ្វីជាប្រយោជន៍ មានអ្វីជាអានិសង្ស។ មា្នលអានន្ទ វិរាគៈ មានវិមុត្តិញ្ញាណទស្សនៈ (បច្ចវេក្ខណញ្ញាណ) ជាប្រយោជន៍ មានវិមុត្តិញ្ញាណទស្សនៈ ជាអានិសង្ស។ ម្នាលអានន្ទ សីលទាំងឡាយជាកុសល មានអវិប្បដិសារៈ ជាប្រយោជន៍ មានអវិប្បដិសារៈជាអានិសង្ស អវិប្បសារៈ មានបាមុជ្ជៈជាប្រយោជន៍ មានបាមុជ្ជៈ ជាអានិសង្ស បាមុជ្ជៈ មានបីតិជាប្រយោជន៍ មានបីតិជាអានិសង្ស បីតិ មានបស្សទ្ធិជាប្រយោជន៍ មានបស្សទ្ធិជាអានិសង្ស បស្សទ្ធិ មានសុខៈជាប្រយោជន៍ មានសុខៈជាអានិសង្ស សុខៈ មានសមាធិជាប្រយោជន៍ មានសមាធិជាអានិសង្ស សមាធិ មានយថាភូតញ្ញាណទស្សនៈ ជាប្រយោជន៍ មានយថាភូតញ្ញាណទស្សនៈ ជាអានិសង្ស