ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសង្កប្បៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាសង្កប្បៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាចា ឈ្មោះថា បានកំចាត់បង់មិច្ឆាវាចាចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាកម្មន្តៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាកម្មន្តៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាអាជីវៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាអាជីវៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវាយាមៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាវាយាមៈចេញហើយ ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសតិ ឈ្មោះថា បានកំចាត់បង់មិច្ឆាសតិចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាសមាធិ ឈ្មោះថា បានកំចាត់បង់មិច្ឆាសមាធិចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាញាណៈ ឈ្មោះថា បានកំចាត់បង់មិច្ឆាញាណៈចេញហើយ... ម្នាលភិក្ខុទាំងឡាយ បុគ្គលជាសម្មាវិមុត្តិ ឈ្មោះថា បានកំចាត់បង់មិច្ឆាវិមុត្តិចេញហើយ អកុសលធម៌ទាំងឡាយដ៏លាមកច្រើនប្រការណា ដែលមានមិច្ឆាវិមុត្តិជាបច្ច័យកើតព្រម អកុសលធម៌ទាំងនោះ របស់បុគ្គលដែលជាសម្មាវិមុត្តិនោះ ឈ្មោះថា បានកំចាត់បង់ហើយ កុសលធម៌ច្រើនប្រការ ដែលមានសម្មាវិមុត្តិជាបច្ច័យ រមែងដល់នូវការបរិបូណ៌ដោយភាវនា។