មិនសំគាល់ថា អាកាសានញ្ចាយតនៈ ក្នុងអាកាសានញ្ចាយតនៈ មិនសំគាល់ថា វិញ្ញាណញ្ចាយតនៈ ក្នុងវិញ្ញាណញ្ចាយតនៈ មិនសំគាល់ថា អាកិញ្ចញ្ញាយតនៈ ក្នុងអាកិញ្ចញ្ញាយតនៈ មិនសំគាល់ថា នេវសញ្ញានាសញ្ញាយតនៈ ក្នុងនេវសញ្ញានាសញ្ញាយតនៈ មិនសំគាល់ថា លោកនេះ ក្នុងលោកនេះ មិនសំគាល់ថា លោកខាងមុខ ក្នុងលោកខាងមុខ មិនសំគាល់ក្នុងរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែមានសញ្ញាជាធម្មតា តែប៉ុណ្ណោះ។ ម្នាលអានន្ទ ភិក្ខុក្នុងសាសនានេះ មានសេចក្តីសំគាល់យ៉ាងនេះថា ការរម្ងាប់នូវសង្ខារទាំងអស់ ការលះចោលនូវកិលេសទាំងអស់ ការអស់តណ្ហា ការប្រាសចាកតម្រេក ការរលត់ទុក្ខ គឺព្រះនិព្វានណា ព្រះនិព្វាននុ៎ះ ជាទីស្ងប់ ព្រះនិព្វាននុ៎ះ ដ៏ឧត្តម។ ម្នាលអានន្ទ ភិក្ខុបានសមាធិ មានសភាពដូច្នោះ យ៉ាងនេះឯង ដូចជាភិក្ខុមិនសំគាល់ថាដី ក្នុងដី មិនសំគាល់ថា ទឹក ក្នុងទឹក