មិនគិត ព្រោះអាស្រ័យនូវរបស់ដែលខ្លួនឃើញ ឮ លិទ្ធ ភ្លក្ស ដឹងច្បាស់ ដល់ ស្វែងរក ត្រិះរិះដោយចិត្ត គ្រាន់តែគិតជាធម្មតាប៉ុណ្ណោះ។ ម្នាលសន្ធៈ ទេវតាទាំងឡាយ ព្រមទាំងព្រះឥន្រ្ទ ព្រមទាំងព្រះព្រហ្ម ព្រមទាំងបជាបតិទេវរាជ តែងនមស្ការបុរសជាអាជានីយដ៏ចំរើន អំពីចម្ងាយ ដែលជាអ្នកមានឈាន យ៉ាងនេះថា
កាលព្រះអង្គទ្រង់ត្រាស់យ៉ាងនេះហើយ ព្រះសន្ធៈដ៏មានអាយុ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចំរើន បុរសអាជានីយដ៏ចំរើន មានឈាន តែងគិតដូចម្តេច។ បុរសអាជានីយនោះ មិនគិត ព្រោះអាស្រ័យនូវបឋវី មិនគិត ព្រោះអាស្រ័យនូវអាបោ មិនគិត ព្រោះអាស្រ័យនូវតេជោ មិនគិត ព្រោះអាស្រ័យនូវវាយោ មិនគិត ព្រោះអាស្រ័យនូវអាកាសានញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវវិញ្ញាណញ្ចាយតនៈ មិនគិត ព្រោះអាស្រ័យនូវអាកិញ្ចញ្ញាយតនៈ មិនគិត ព្រោះអាស្រ័យនូវនេវសញ្ញានាសញ្ញាយតនៈ
យើងទាំងឡាយ មិនស្គាល់អ្នកណាជាបុរសអាជានីយ តែងគិត ព្រោះអាស្រ័យនូវគុណធម៌ណា បពិត្របុរសអាជានីយ យើងសូមនមស្ការចំពោះអ្នក បពិត្របុរសដ៏ឧត្តម យើងសូមនមស្ការចំពោះអ្នក។