​លោក​គួរ​ដល់​អញ្ជលិកម្ម​ ​លោក​ជា​បុញ្ញកេ្ខត្ត​ដ៏​ប្រសើរ​របស់​សត្វលោក​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​ ​រលឹក​នូវ​ព្រះសង្ឃ​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​ ​មានចិត្ត​ត្រង់​ប្រារព្ធ​នូវ​ព្រះសង្ឃ​ហើយ​ ​តែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​បាន​សេចក្តី​យល់​នូវ​ធម៌​ ​បាន​សេចក្តី​រីករាយ​ប្រកបដោយ​ធម៌​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​ ​តែង​កើតឡើង​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​ ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​តែង​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ល្អ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​តថាគត​ហៅថា​អ្នក​ដល់​នូវ​ការ​ស្មោះស្មើ​ ​ក្នុង​ពួក​សត្វ​ ​ដែល​មិន​មាន​សេចក្តី​ស្មោះស្មើ​ ​អ្នក​មិន​មាន​សេចក្តី​ព្យាបាទ​ ​ក្នុង​ពួក​សត្វ​ដែល​មាន​សេចក្តី​ព្យាបាទ​ ​អ្នក​ដល់​នូវ​ខ្សែ​នៃ​ធម៌​ ​តែង​ចំរើន​នូវ​សង្ឃានុស្សតិ​។​
ថយ | ទំព័រទី ២៦៨ | បន្ទាប់