បពិត្រមហានាម អរិយសាវ័កនេះ តថាគតហៅថា អ្នកដល់នូវការស្មោះស្មើ ក្នុងពួកសត្វ ដែលមិនមានសេចក្តីស្មោះស្មើ អ្នកមិនមានសេចក្តីព្យាបាទ ក្នុងពួកសត្វ ដែលមានសេចក្តីព្យាបាទ អ្នកដល់នូវខ្សែនៃធម៌ តែងចំរើននូវសីលានុស្សតិ។
បពិត្រមហានាម មួយទៀត ព្រះអង្គគប្បីរលឹកនូវចាគៈរបស់ព្រះអង្គថា ឱហ្ន៎ អាត្មាអញ ចំជាមានលាភ ឱហ្ន៎ អាត្មាអញបានល្អហើយតើ អាត្មាអញមានចិត្ត មានមន្ទិល គឺសេចក្តីកំណាញ់ប្រាសចេញហើយ ក្នុងពួកសត្វ ដែលមានមន្ទិល គឺសេចក្តីកំណាញ់រួបរឹតហើយ បានបរិច្ចាគរួចហើយ មានដៃលាងស្អាតហើយ ត្រេកអរក្នុងការលះបង់ គួរឲ្យគេសូមបាន ត្រេកអរ ក្នុងការចែករំលែកទាន នៅគ្រប់គ្រងផ្ទះ។ បពិត្រមហានាម អរិយសាវ័ក រលឹកនូវចាគៈក្នុងសម័យណា អរិយសាវ័កនោះ ឥតមានរាគៈរួបរឹតចិត្តបាន ឥតមានទោសៈ រួបរឹតចិត្តបាន ឥតមានមោហៈ រួបរឹតចិត្តបាន ក្នុងសម័យនោះ ចិត្តរបស់អរិយសាវ័កនោះ ជាចិត្តត្រង់ ក្នុងសម័យនោះ បពិត្រមហានាម លុះអរិយសាវ័ក មានចិត្តត្រង់ ប្រារព្ធនូវចាគៈហើយ