​តែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​បាន​សេចក្តី​យល់​នូវ​ធម៌​ ​បាន​សេចក្តី​រីករាយ​ប្រកបដោយ​ធម៌​ ​កាលបើ​អរិយសាវ័ក​មានចិត្ត​រីករាយ​ហើយ​ ​បីតិ​តែង​កើតឡើង​ ​កាលបើ​អរិយសាវ័ក​ ​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​ ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​តែង​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​ក៏​តាំងនៅ​ល្អ​។​ ​បពិត្រ​មហា​នាម​ ​អរិយសាវ័ក​នេះ​ ​តថាគត​ហៅថា​ ​អ្នក​ដល់​នូវ​ការ​ស្មោះស្មើ​ ​ក្នុង​ពួក​សត្វ​ ​ដែល​មិន​មាន​សេចក្តី​ស្មោះស្មើ​ ​អ្នក​មិន​មាន​សេចក្តី​ព្យាបាទ​ ​ក្នុង​ពួក​សត្វ​ ​ដែល​មាន​សេចក្តី​ព្យាបាទ​ ​អ្នក​ដល់​នូវ​ខ្សែ​នៃ​ធម៌​ ​តែង​ចំរើន​នូវ​ចា​គា​នុស្ស​តិ​។​
 បពិត្រ​មហា​នាម​ ​មួយវិញទៀត​ ​ព្រះអង្គ​គប្បី​រលឹក​នូវ​ពួក​ទេវតា​ថា​ ​ពួក​ទេវតា​ជាន់​ចា​តុ​ម្ម​ហា​រាជិ​កៈ​ ​មាន​ពួក​ទេវតា​ជាន់​តាវត្តឹង្ស​ ​មាន​ពួក​ទេវតា​ជាន់​យាមៈ​ ​មាន​ពួក​ទេវតា​ជាន់​តុសិត​ ​មាន​ពួក​ទេវតា​ជាន់​និម្មានរតី​ ​មាន​ពួក​ទេវតា​ជាន់​បរនិម្មិតវសវត្តី​ ​មាន​ពួក​ទេវតា​ដែល​រាប់បញ្ចូល​ក្នុង​ពួក​ព្រហ្ម​ ​មាន​ពួក​ទេវតា​ត​ពីនោះ​ទៅទៀត​ ​ក៏​មាន​ ​ពួក​ទេវតា​ទាំងនោះ​ ​ប្រកបដោយ​សទ្ធា​ ​មាន​សភាព​យ៉ាងណា​
ថយ | ទំព័រទី ២៧១ | បន្ទាប់