​ចាគៈ​ ​បញ្ញា​ ​របស់​ខ្លួន​ផង​ ​របស់​ពួក​ទេវតា​ទាំងនោះ​ផង​ ​ក្នុង​សម័យ​ណា​ ​អរិយសាវ័ក​នោះ​ ​ឥតមាន​រាគៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​ទោសៈ​រួបរឹត​ចិត្តបាន​ ​ឥតមាន​មោហៈ​រួបរឹត​ចិត្តបាន​ ​ក្នុង​សម័យ​នោះ​ ​ចិត្ត​របស់​អរិយសាវ័ក​នោះ​ ​ជា​ចិត្តត្រង់​ ​ក្នុង​សម័យ​នោះ​ ​បពិត្រ​មហា​នាម​ ​លុះ​អរិយសាវ័ក​មានចិត្ត​ត្រង់​ ​ប្រារព្ធ​នូវ​ពួក​ទេវតា​ហើយ​ ​រមែង​បាន​សេចក្តី​យល់​នូវ​អត្ថ​ ​បាន​សេចក្តី​យល់​នូវ​ធម៌​ ​បាន​សេចក្តី​រីករាយ​ប្រកបដោយ​ធម៌​ ​កាលបើ​អរិយសាវ័ក​មានចិត្ត​ប្រកបដោយ​បីតិ​ហើយ​ ​កាយ​ក៏​ស្ងប់​រម្ងាប់​ ​លុះ​អរិយសាវ័ក​ ​មាន​កាយ​ស្ងប់​រម្ងាប់​ហើយ​ ​តែង​បាន​ទទួល​នូវ​សេចក្តី​សុខ​ ​កាលបើ​អរិយសាវ័ក​ ​មាន​សេចក្តី​សុខ​ហើយ​ ​ចិត្ត​តាំងនៅ​ល្អ​។​ ​បពិត្រ​មហា​នាម​ ​ព្រះអង្គ​កំពុង​ស្តេច​យាង​ក្តី​ ​គប្បី​ចំរើន​ ​ឋិត​ក្តី​ ​គប្បី​ចំរើន​ ​គង់​ក្តី​ ​គប្បី​ចំរើន​ ​ផ្ទំ​ក្តី​ ​គប្បី​ចំរើន​ ​ផ្គូ​រ​ផ្គងការ​ងារ​ក្តី​ ​គប្បី​ចំរើន​ ​គ្រប់គ្រង​នូវ​ទី​ផ្ទំ​ដែល​ចង្អៀត​ ​ដោយ​ព្រះរាជ​បុត្ត​ក្តី​ ​គប្បី​ចំរើន​នូវ​ទេ​វតានុស្ស​តិ​នេះ​បាន​ដែរ​។​
ថយ | ទំព័រទី ២៧៨ | បន្ទាប់