ព្រះអង្គត្រាស់ថា ម្នាលនន្ទិយៈ ប្រពៃហើយ ប្រពៃហើយ ម្នាលនន្ទិយៈ ការសួរនេះឯង ជាកិច្ចដ៏សមគួរ ដល់ទ្រង់ជាកុលបុត្រហើយ ដ្បិតថា ទ្រង់ចូលមកគាល់តថាគត ហើយសួរថា បពិត្រព្រះអង្គដ៏ចំរើន ពួកខ្ញុំព្រះអង្គទាំងនោះ កាលនៅដោយវិហារធម៌ផ្សេង ៗ តើគួរនៅដោយវិហារធម៌ ដូចម្តេច។ ម្នាលនន្ទិយៈ បុគ្គលជាអ្នកមានសទ្ធា បានញុំាងសទ្ធាឲ្យសម្រេច មិនមែនជាអ្នកមិនមានសទ្ធា ១ ជាអ្នកមានសីល បានញុំាងសីលឲ្យសម្រេច មិនមែនជាអ្នកទ្រុស្តសីល ១ ជាអ្នកប្រារព្ធសេចក្តីព្យាយាម បានញុំាងព្យាយាមឲ្យសម្រេច មិនមែនជាអ្នកខ្ជិលច្រអូស ១ ជាអ្នកមានសតិខ្ជាប់ខ្ជួន បានញុំាងសតិឲ្យសម្រេច មិនមែនជាអ្នកភ្លេចសតិ ១ ជាអ្នកមានចិត្តតាំងមាំ បានញុំាងចិត្តដែលតាំងមាំឲ្យសម្រេច មិនមែនជាអ្នកមានចិត្តមិនតាំងមាំ ១ ជាអ្នកមានប្រាជ្ញា បានញុំាងប្រាជ្ញាឲ្យសម្រេច មិនមែនជាអ្នកអាប់ឥតប្រាជ្ញា ១។ ម្នាលនន្ទិយៈ បើទ្រង់បានតាំងនៅក្នុងធម៌ទាំង ៦ នេះហើយ គួរដំកល់សតិក្នុងធម៌ ៥ យ៉ាង ក្នុងព្រះហឫទ័យតទៅទៀត។ ម្នាលនន្ទិយៈ ទ្រង់គប្បីរលឹកនូវព្រះតថាគត ក្នុងលោកនេះថា