​ម្នាល​សុ​ភូ​តិ​ ​មួយទៀត​ ​ភិក្ខុ​មាន​ទិព្វចក្ខុ​ដ៏​បរិសុទ្ធ​ ​កន្លង​ចក្ខុ​របស់​មនុស្ស​ធម្មតា​ ​បានឃើញ​ពួក​សត្វ​ដែល​ច្យុត​ ​និង​ការ​ចាប់បដិសន្ធិ​ ​ជា​សត្វ​ថោកទាប​ ​និង​ខ្ពង់ខ្ពស់​ ​មាន​សម្បុរ​ល្អ​ ​និង​សម្បុរ​អាក្រក់​ ​ទៅកាន់​សុគតិ​ ​និង​ទុគ្គតិ​ ​ដឹង​ច្បាស់​នូវ​ពួក​សត្វ​ ​ដែល​អន្ទោល​ទៅតាម​យថាកម្ម​ ​(​របស់​ខ្លួន​)​ ​ថា​ ​អើហ្ន៎​ ​សត្វ​ទាំងនេះ​ ​ប្រកបដោយ​កាយទុច្ចរិត​ ​ប្រកបដោយ​វចីទុច្ចរិត​ ​ប្រកបដោយ​មនោ​ទុច្ចរិត​ ​ជា​អ្នក​និយាយ​តិះដៀល​ ​នូវ​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​មាន​សេចក្តី​យល់​ខុស​ ​ប្រកាន់​មាំ​នូវ​អំពើ​ដែល​យល់​ខុស​ ​សត្វ​ទាំងនោះ​ ​លុះដល់​បែកធ្លាយ​រាងកាយ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​អបាយ​ ​ទុគ្គតិ​ ​វិនិបាត​ ​នរក​ ​ពុំខាន​ ​អើហ្ន៎​ ​ចំណែក​ពួក​សត្វ​ទាំងអម្បាល​នេះ​ ​ប្រកបដោយ​កាយសុចរិត​ ​ប្រកបដោយ​វចីសុចរិត​ ​ប្រកបដោយ​មនោសុចរិត​ ​ជា​អ្នក​មិន​និយាយ​តិះដៀល​ព្រះ​អរិយបុគ្គល​ទាំងឡាយ​ ​មាន​សេចក្តី​យល់​ត្រូវ​ ​ប្រកាន់​មាំ​នូវ​អំពើ​ដែល​យល់​ត្រូវ​ ​សត្វ​ទាំងនោះ​ ​លុះ​បែកធ្លាយ​រាងកាយ​ ​ស្លាប់​ទៅ​ ​ក៏​ទៅ​កើត​ក្នុង​សុគតិ​ ​សួគ៌​ ​ទេវលោក​ ​
ថយ | ទំព័រទី ២៩២ | បន្ទាប់