​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​សទ្ធាចរិត​ទាំងឡាយ​ណា​របស់​បុគ្គល​អ្នកមាន​សទ្ធា​ ​ដែល​ព្រះមានព្រះភាគ​បាន​ទ្រង់​សំដែង​ហើយ​ ​សទ្ធាចរិត​ទាំងនោះ​ ​រមែង​មាន​ប្រាកដ​ដល់​ភិក្ខុ​នេះ​ ​ទាំង​ភិក្ខុ​នេះ​ ​ក៏​នឹង​ប្រាកដ​ក្នុង​សទ្ធាចរិត​ទាំង​នុ៎ះ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ជា​អ្នកមានសីល​ ​សង្រួម​ក្នុង​បាតិមោក្ខ​សំវរៈ​ ​បរិបូណ៌​ដោយ​អាចារៈ​ ​និង​គោ​ចរៈ​ ​ឃើញ​ភ័យ​ក្នុង​ទោស​ទាំងឡាយ​ ​សូម្បី​បន្តិចបន្តួច​ ​សមាទាន​ ​សិក្សា​ក្នុង​សិក្ខាបទ​ទាំងឡាយ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ជា​ពហូសូត​ ​អ្នក​ទ្រទ្រង់នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​សន្សំទុក​នូវ​ពុទ្ធវចនៈ​ ​ដែល​ខ្លួន​បាន​ស្តាប់​ហើយ​ ​ធម៌​ទាំងឡាយ​ណា​ ​មាន​លំអ​បទ​ដើម​ ​លំអ​បទ​កណ្តាល​ ​លំអ​បទ​ចុង​ ​ប្រកាស​នូវ​ព្រហ្មចរិយ​ធម៌​ ​ព្រមទាំង​អត្ថ​ ​ទាំង​ព្យញ្ជនៈ​ដ៏​បរិសុទ្ធ​ ​បរិបូណ៌​ទាំងអស់​ ​ធម៌​ទាំងឡាយ​ ​មាន​សភាព​ដូច្នោះ​ ​ភិក្ខុ​នោះ​ ​ក៏បាន​ស្តាប់​ច្រើន​ ​បាន​ទ្រទ្រង់​ ​ចាំទុក​រត់មាត់​ ​ត្រិះរិះ​ដោយចិត្ត​ ​ត្រាស់​ដឹង​ល្អ​ដោយ​ទិដ្ឋិ​។​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ភិក្ខុ​នេះ​ ​ជា​អ្នកមាន​មិត្រ​ល្អ​ ​មាន​សំឡាញ់​ល្អ​ ​បែរ​ឈម​ទៅ​រក​មិត្រ​ល្អ​។​ ​
ថយ | ទំព័រទី ២៩៤ | បន្ទាប់