​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាអាជីវៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាអាជីវៈ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាអាជីវៈ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ជា​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាអាជីវៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆា​វាយាមៈ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មា​វាយាមៈ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆា​វាយាមៈ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មា​វាយាមៈ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​មិច្ឆាសតិ​ ​ជាស​ភាវៈ​មិនមែន​ធម៌​ ​សម្មាសតិ​ជា​ធម៌​ ​ពួក​អកុសលធម៌​ដ៏​លាមក​ច្រើនប្រការ​ណា​ ​ដែល​មាន​មិច្ឆាសតិ​ជា​បច្ច័យ​កើត​ព្រម​ ​នេះ​ជាស​ភាវៈ​មិនមែន​ជា​ប្រយោជន៍​ ​ពួក​កុសលធម៌​ច្រើនប្រការ​ ​ដែល​មាន​សម្មាសតិ​ជា​បច្ច័យ​ ​រមែង​ដល់​នូវ​ការ​បរិបូណ៌​ដោយ​ភាវនា​ ​នេះ​ជា​ប្រយោជន៍​។​
ថយ | ទំព័រទី ៣១ | បន្ទាប់